នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំងពីរគណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ខេត្ដកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណធម្មយុត្តិកនិកាយខេត្តកំពង់ចាម និងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម ។