ក្រុងកំពង់ចាម, សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ចាម ស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណ:ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ១៥ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដល់ថ្ងៃ សុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាល ក្រុងកំពង់ចាម សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ការិយាល័យចំណុះរដ្ឋបាលក្រុង សង្កាត់ទាំងបួន អង្គការក្រៅ រដ្ឋាភិបាល សមាគមន៍ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជន ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

