កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។

បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។

ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ ពីរដ្ឋបាលស្រុក និងឃុំសូរគង ក្នុងនោះ បានសាងសង់ផ្ទះជូន ២លើករួចហើយ ព្រមទាំងសម្ភារ: ថវិកា និងស្បៀងអាហារ ស៉ឹងតែរាល់ខែ ។ ប៉ុន្តែលោកយាយ នៅតែជួបការលំបាក ដោយសារគាត់មានសភាពចាស់ជរាខ្លាំង និងមានកូន ២នាក់ ក្នុងនោះកូនស្រី ១នាក់ មានជម្ងឺសសៃប្រសាទនៅជាមួយ និងកូនប្រុសម្នាក់ទៀត មានប្រពន្ធមិនរកស៊ីអី រស់នៅក្នុងបន្ទុកម្តាយ ៕