កំពង់ចាម, នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំង ព្រះមន្រ្ដីសង្ឃ និងឯកឧត្តម ទូច ឆៃ នាយកសាខា បាននិមន្ត និងអញ្ជើញចុះពិនិត្យ វាយតម្លៃការស្នើសុំផ្ទះមនុស្សធម៌ ជូនពលរដ្ឋលំបាកទុរគត និងពិការពីកំណើត ចំនួន ២គ្រួសារ ក្នុងស្រុកស្រីសន្ធរ និងស្រុកកោះសូទិន
១. ឈ្មោះ ព្រុំ ស្រឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិជើងដឹក ឃុំប្រាំយ៉ាង ស្រុក ស្រីសន្ធរ។
២. ឈ្មោះ ប៉ោង ង៉ុយ ភេទ ប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិខ្ពប ឃុំមហាខ្ញូង ស្រុក កោះសូទិន។ ឯកឧត្តម ស្រី សុភ័ក្រ្ត នឹងធ្វើរបាយការណ៍វាយតម្លៃ ជូន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា ដើម្បីពិនិត្យ និង សម្រេចលើសំណើ សុំផ្ទះមនុស្សធម៌ ទាំង ២គ្រួសារផងដែរ៕







