ក្រុងពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារសន្តិសុខ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម។

គូរបញ្ជាក់ថា ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯកិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំរបស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។