ឯកឧត្តម ខ្លូត ចិន្តា ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ ខិតខំក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ខិតខំលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គមនៅតាមឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាល តំណាងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត។

ឯកឧត្តម បានបញ្ជាក់ថា ការលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋ ពិជាមានសារៈសំខាន់ សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់ បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើក ទឹកចិត្តឱ្យមានការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ និងពង្រឹង ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបានជោគជ័យនូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕