កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក ម៉ន ញូដាលី សកលវិទ្យាធិការរង និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាករ។

គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តេីមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ ២០២៤ ក្រោមប្រធានបទ “”កីឡាឌីជីថលគឺជាអនាគតរបស់យុវជន””។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលេីកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អោយបន្តខិតខំចូលរួមគ្រប់សកម្មភាពប្រកួតកីឡាដណ្តេីមពាន់រង្វាន់ផ្សេងៗ និងលេីកស្ទួយវិស័យកីឡាឲ្យកាន់តែប្រសើរឡើង “កីឡារស់ក្នុងសន្តិភាព” ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជាថវិកាលេីកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ចំនួន ២លានរៀល និងប័ណ្ណសរសើរ ចំនួន១ ផងដែរ៕