កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត នៅសាលប្រជុំសាលាខេត្ត។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឯកភាព ឲ្យរៀបចំ ក្រុម ការងារ ដេីម្បីធ្វើ ការ ជ្រើសរើស កម្មករ កម្មការិនី ក្នុង ខេត្តកំពង់ចាម ចំនួន ២.០០០នាក់ ទៅ ធ្វើការ នៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឲ្យបានកាន់តែប្រសើឡើង។