រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់តាំង លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំ ក្រុមការងារ និងសហគមន៍សំបូរសែនជ័យ បាននាំយក បន្លែ សាច់ គ្រឿងទេស ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា បានមកពីបងប្អូនប្រជាសហគមន៍សំបូរសែនជ័យ ជូនដល់កងទ័ពជួរមុខយើងនៅយោធភូមិភាគទី២ និងកងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងនៅទិសទី៣ សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តមមានជ័យ ដែលកំពុងឈររង់ចាំទទួលស្វាគមន៍យ៉ាងច្រើនកុះករ។ ស្ថិតក្នុងឱកាសនោះ លោក បាន ស្រេង បានផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះវីរភាព អង់អាច ក្លាហាន របស់កងទ័ពជួរមុខក្នុងភូមិសាស្ដ្រខេត្តឧត្ដមមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ដែលជានិច្ចជាកាល ឯកឧត្តម អភិបាលខេត្ត តែងតែមានការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការពារបូរណភាពទឹកដី មិនអនុញ្ញាត ឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដីហើយ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការទិសយោធភូមិភាគទី២ ក៏បានថ្លែងអំណរគុណ […]

នារព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិត​នៅសាលាស្រុកកោះសូទិន ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ODស្រុក មេឃុំ មណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៤រូប។​គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាព។​ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនីមួយៗក្នុងស្រុកកោះសូទិន និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។​

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីស្នើសុំអន្តរាគមន៍ធ្វើការវាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យដីចំនួន ០៧ទីតាំង ស្ថិតនៅជើងឆ្នុក និងភូមិជើងឆ្នុកត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម សេន ណាសុី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី វគ្គបណ្តុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តក្របខណ្ឌអនុវត្តការអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ដោយមានការចូលរួមមកពី អភិបាលរងទទួលបន្ទុក ក្រុង-ស្រុក មន្ត្រីដែលជាគ្រូបង្គោលក្រុង-ស្រុក មន្ត្រីនៃការិយាល័យសុខាភិបាលក្រុង-ស្រុក សរុបជាច្រើនរូប នៅសាលាប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិត​នៅសាលាស្រុកជើងព្រៃ ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័សុខាភិបាលស្រុក មេឃុំ មណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៧រូប។​គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាព។​ខ្ញុំបាទបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗ និងពង្រឹងយន្តការដឹកនាំកិច្ចប្រជុំឱ្យបានទៀងទាត់។​

ខេត្តកំពង់ចាមមានភ្លៀងធ្លាក់កម្រិតខ្សោយទៅតិចនៅ ស្រុកព្រៃឈរ ស្រុកបាធាយ ស្រុកកោះសូទិ ស្រីសន្ធរ និងស្រុកកងមាស។

សមិទ្ធផលផលថ្មី ទំនប់ជ្រោយចេក (ត្រួយចេក) 📍ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖១.លិខិតបន្តសុពលភាព២.លិខិតបេសកកម្ម៣.អាជ្ញាប័ណ្ណ៤.កាតអ្នកសារព័ត៌មានមកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

រដ្ឋបាលស្រុកបាធាយ ប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ (កំំពង់ចាម) រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ និងមានការអញ្ជើញចូលរួម ពីលោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ លោកនាយករង នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ លោកលោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកជើងព្រៃចំនួន០២ ករណីកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។