ស្រុកបាធាយ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ  និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ ចូលរួមកាន់បិណ្ឌចវេនទី២ នៅវត្តបុទុមតារាម ហៅវត្តទួលចាន់ ស្ថិតនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងនោះផងដែរបានប្រគេនបច្ច័យសម្រាប់កសាងនូវសមិទ្ធផលក្នុងទីអារាមវត្ត ថវិកាចំនួន១,០០០,០០០រៀល ប្រគេនបច្ច័យបួនព្រះសង្ឃ ថវិកា២៣០,០០០រៀល ជូនចច្ច័យលោកអាចារ្យ គណៈកម្មការវត្ត ថវិកា៧ម៉ឹនរៀល  និងឧបត្ថម្ភថវិកា កម្លាំងការពារថវិកា ចំនួន១០ម៉ឺនរៀល  សរុបថវិកា ១,៤០០,០០០រៀល។